លោក យ៉ង សាំងកុមារ ចាប់ផ្តើមចូលបម្រើការងារជាមួយរាជរដ្ឋាភិបាលជាផ្លូវការ

ភ្នំពេញ ៖ លោកបណ្ឌិត យ៉ង សាំងកុមារ បានចាប់ផ្តើមការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាផ្លូវការហើយ ក្រោយសម្រេចមករួមរស់ជាមួយគណបក្សប្រជាជន
កម្ពុជា។

លោកចូលបម្រើការងាជាផ្លូវការនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយចូលមកកាន់ការិយាល័យផ្ទាល់ខ្លួននៅវិមានសន្តិភាព។

លោកថា ការងារនៅដំណាក់កាលដំបូងគឺសិក្សានិងជួបពិភាក្សាជាមួយតួអង្គសំខាន់ៗក្នុងវិស័យស្រូវអង្ករដេីម្បីដឹកនាំរៀបចំគម្រោងជាក់លាក់សម្រាប់អនុវត្តន៍។

តាមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១២ ធ្នូ លោកបញ្ជាក់ថា “ខ្ញុំនឹងធ្វេីការតាមចំណេះ និងជំនាញរបស់ខ្ញុំដេីម្បីចូលរួមគាំទ្រដល់កសិករអ្នកផលិតស្រូវ និងអ្នកពាក់ព័ន្ធដេីម្បីផលប្រយោជន៍សេដ្ឋកិច្ច សន្តិសុខស្បៀង និងនិរន្តរភាពបរិស្ថាន”។

ក្រោយសម្រេចចូលរួមក្នុងជីវភាពនយោបាយជាមួយបក្សកាន់អំណាច លោក យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ៕ ដោយ៖ រិន​ ចំរើន