វិនិយោគិនជប៉ុនចង់បាន៣ លក្ខខណ្ឌពីកម្ពុជា

ភ្នំពេញ៖ លោក ទូស សាភឿន ស្ថាបត្យករកម្ពុជា និងនិងជាសាស្ត្រាចារ្យ បានលើកឡើងថា អ្នកវិនិយោគជប៉ុន ចាប់អារម្មហ៏ចង់មកវិនិយោគនៅប្រទេសកម្ពុជា ប៉ុន្តែពួកគេមានលក្ខខណ្ឌ៣ ចង់បានពីកម្ពុជាទៅវិញ ។

បើតាមស្ថាត្យកររូបនេះ លក្ខខណ្ឌទាំង ៣ នោះរួមមាន ១. ចង់អោយជួយសម្រួលលើច្បាប់ ដល់អ្នកវិនិយោគបរទេស កុំអោយមានឆ្លងច្រើនស្ថាប័នពេក ចំណាយពេលអោយខ្លី ចាយលុយសេវាអោយអស់តិច។

២. ចង់បានការសម្រួលសេវាកម្ម ពីរាជរដ្ឋាភិបាលអោយទាបបន្តិចដូចប្រទេសជិតខាង ដូចជា តំលៃដឹកជញ្ជូន តំលៃទឹក-ភ្លើង ។ល។ ប្រើច្រើនគួរតំលៃធ្លាក់ចុះ។ និង

៣. បន្ថូរបន្ថយពន្ឋនាំចេញ កុំអោយមានបង់សេវាជាកញ្ចប់ទៅលើក្រុមហ៊ុនផ្តាច់មុខ រឺក្រុមហ៊ុនកាងទំនិញណាមួយ។ល។

យ៉ាងនេះ ក្តី រាជរដ្ឋាភិបាលបង្កើតច្បាប់វិនិយោគថ្មី សម្រាប់បង្ករលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេស ដែលមានបំណងមកវិនិយោគកម្ពុជាតាមរយៈកុំឱ្យមានការិល័យយាធិតេយ្យច្រើន៕ ដោយ៖ ពុទ្ធីពល