ស្វាព្រាម មាននៅតំបន់ព្រៃលិចទឹក ក្នុងតំបន់រ៉ាមសារស្ទឹងសែន ភូមិសាស្ត្រខេត្តកំពង់ធំ

ភ្នំពេញ៖ ស្វាព្រាម (Trachypithecus germaini) ឈ្មោះអង់គ្លេស៖ Silvered Langur មានពណ៌ខ្មៅប្រផេះពាសពេញលើដងខ្លួន ហើយផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងពណ៌ព័ទ្ធជុំវិញផ្ទៃមុខស្ទើតែលុបបាត់ត្រចៀក។ កូនស្វាតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។

សត្វប្រភេទនេះ ត្រូវបានគេប្រទះឃើញវត្តមាននៅព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង ហើយការសិក្សានេះ បានបញ្ជាក់វត្តមានសត្វប្រភេទនេះនៅតំបន់ព្រៃលិចទឹក ក្នុងតំបន់រ៉ាមសារស្ទឹងសែន ភូមិសាស្ត្រខេត្តកំពង់ធំ។ ចំណីអាហាររបស់វាមានដូចជា៖ ត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះ ត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ ស្វាព្រាម ចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ៕
ប្រភព៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន