កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំង ល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុង ភូមិសាស្រ្តទទួលខុសត្រូវ

កណ្តាល៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ដឹកនាំកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។ ជាលទ្ធផលសភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ បានជំរុញឱ្យគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតឱ្យបានជាប់ជាប្រចាំ និងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបគ្រោះមហន្តរាយផ្សេងៗ ត្រូវតែមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ក៏ដូចជំងឺរាតត្បាតផ្សេងទៀត ថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា៕ ដោយ៖ គង់ សេដ្ឋាមុនី