ស្រុកតាលោសែនជ័យល្បីថា មានសត្វស្លាបច្រើនប្រភេទ សម្រាប់អ្នកទេសចរទស្សនា

ពោធិ៍សាត់៖ បឹងព្រះពន្លៃ ភូមិផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ជាកន្លែងទស្សនាសត្វស្លាបដែលអ្នកទេសចរប្រាថ្នា។មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានផ្សព្វផ្សាយឱ្យដឹងថា បឹងព្រះពន្លៃមានពពួកសត្វស្លាបប្រមាណជា៣០.០០០០ក្បាល. នៅលើ ផ្ទៃដីជិត៣ហិកតា។

ប្រសិនបើភ្ញៀវទេសចរ ចង់គយគន់កម្សាន្តសត្វស្លាប គប្បីទៅទីនោះចាប់ពីម៉ោង៥ ដល់ម៉ោង៦ល្ងាច ហើយវាហើរចេញនៅម៉ោង៦ព្រឹក។
តាមទម្លាប់ជាច្រើនឆ្នាំកន្លងមក រយៈពេលដែលសត្វស្លាបទាំងនេះ មករស់នៅច្រើនកុះករនៅទីនោះ គឺចាប់ពីខែសីហាឆ្នាំចាស់ រហូតដល់ខែមករា ឆ្នាំថ្មី ជារៀងរាល់ឆ្នាំ។

សម្រាប់អ្នកទេសចរធ្វើដំណើរពីរាជធានីភ្នំពេញ អាចទៅកម្សាន្តនៅបឹងព្រះពន្លៃ តាមផ្លូវជាតិលេខ៥ មកដល់ទីរួមខេត្តពោធិ៍សាត់ ត្រង់គីឡូម៉ែត្រលេខ១៩១ រួចបត់ទៅឆ្វេង តាមដងផ្លូវជាតិលេខ៥៥ (កាត់តាមបូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ាឃ្លាំង មឿង) រហូតដល់គីឡូម៉ែត្រលេខ២៥ បត់ទៅស្តាំចម្ងាយ៣ឬ៤គីឡូម៉ែត្រទៀត យើងនឹងទៅដល់ជំរំសត្វស្លាបច្រើនប្រភេទ រាប់ម៉ឺន សែនក្បាល៕
លេខទូរស័ព្ទទំនាក់ទំនង៖ ០១៧ ៥៦១ ៤៥៩ /០៩៧ ៧០០ ៧១៨៩ /០៩៨ ៤៧២ ៨៨៩
ដោយ៖ គង់ សេដ្ឋាមុនី