ភ្នំពេញ ៖ កម្ពុជាបានរៀបចំគម្រោងនាំអង្ករចេញទៅកាន់ប្រទេសបង់ក្លាដេសលើបរិមាណជំហានដំបូងចំនួន២៥០០០តោន ក្នុងរយៈពេលដ៏ខ្លីខាងមុខ ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ វិច្ឆិកា ក្រោយបញ្ចប់លទ្ធផល ប្រជុំលើការនាំអង្ករទៅបង់ក្លាដេស បានឲ្យដឹងថា ក្រុមការងារមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការចាប់ផ្តើមនាំអង្ករចេញទៅបង់ក្លាដេស លើបរិមាណជំហានដំបូងចំនួន ២៥០០០តោន នូវរយៈពេលដ៏ខ្លីខាងមុខដែលស្រប តាមគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាល ៕ ដោយ៖ រិន ចំរើន