អាវជម្រើសជាតិកម្ពុជាលើកដំបូងដែលផលិតដោយVaraman Brand ក្នុងស្រុកខ្មែរ បង្ហាញខ្លួនជាលើកទីមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ នៅលើបណ្ដាញសង្គមហ្វេសបុគផ្ទាល់របស់ Varaman ដែលគេស្គាល់ថា ជា Brand ធំមួយនៅកម្ពុជា ដែលផលិត និងបោះពុម្ពអាវកីឡា បានបង្ហោះសារយ៉ាងខ្លីថា អាវជម្រើសជាតិកម្ពុជាលើកដំបូងដែលផលិតដោយbrandក្នុងស្រុកខ្មែរVaramanបង្ហាញខ្លួនជាលើកទីមួយនៅក្នុងព្រឹត្តិការណ៍បើកកម្មវិធីពានរង្វាន់ពិភពលោក។

Varaman បានបញ្ជាក់យ៉ាងដូចច្នេះថា យើងមានគោលដៅថាថ្ងៃមួយយើងនឹងឃើញក្រុមជម្រើសជាតិកម្ពុជាយើងពាក់អាវដែលផលិតដោយដៃខ្មែរអាចឆ្លងផុតវគ្គជម្រុះជុំចុងក្រោយហើយចូលរួមលេងតំណាងឱ្យកម្ពុជានៅ ពានរង្វាន់ពិភពលោក (FIFAWorldCup)។ជ្រើសរើសធ្វើរឿងលំបាកព្រោះអ្វីដែលមានតម្លៃមិនងាយស្រួលនៅក្នុងការធ្វើនោះទេ បើយើងព្យាយាមដោយមិនបោះបង់ថ្ងៃណាមួយការខិតខំរបស់យើងនឹងទៅដល់គោលដៅបានសម្រេច កម្ពុជា ស៊ូ! ស៊ូ! “ទាំងអស់គ្នាដើម្បីកម្ពុជា”។

សូមជម្រាបថា FIFA World Cup ឆ្នាំ 2022 ដែលត្រូវបានគេស្គាល់ថាជា Qatar 2022 គឺជាការប្រកួតបាល់ទាត់សមាគមអន្តរជាតិដែលប្រកួតប្រជែងដោយក្រុមជម្រើសជាតិបុរសនៃសមាគមសមាជិករបស់ FIFA និង FIFA World Cup លើកទី 22 ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅប្រទេសកាតាចាប់ពីថ្ងៃទី 20 ខែវិច្ឆិកាដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2022 នៅឯAl-Bayt Stadium ៕ ដោយ៖ សៀង ហៃ