សម្តេចតេជោ ជាសះស្បើយពីជំងឺកូវីដហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា សម្តេច​បា​ន​ជា​សះ​ស្បើ​​យពីជំងឺកូវីដ១៩ហើយ។ ក្រោយពីជាសះស្បើយសម្តេចនឹង​មាន​បេស​កក​ម្មកា​រ​ងា​រ​ពេ​ញ​មួ​យសប្តាហ៍តែម្តង។

បន្ទាប់ពីរកឃើញឆ្លងជំងឺកូវីដកាលពីប៉ុន្មានថ្ងៃមុន តាម​រយៈ​បណ្តា​ញស​ង្គម​ហ្វេស​ប៊ុ​ក​នា​ល្ងា​ច​ថ្ងៃ​១៩វិច្ឆិកានេះ សម្តេចតេជោ បានបង្ហាញពីលទ្ធផលថា “បងប្អូនជន​រួម​ជាតិ​ជាទី​គោរ​ព​ស្រ​ឡា​ញ់! មកដល់ពេលនេះ មេរោគកូវីដ១៩ត្រូវបាន ធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។​គ្រូពេ​ទ្យ​​ដែលព្យាបាលខ្ញុំចេញលិខិតបញ្ជាក់ដូចមាន ភ្ជាប់ជាមួយ”។

សម្តេចតេជោបន្តថា ចាប់ពីថ្ងៃអាទិត្យស្អែកនេះ នឹងពេញមួយសប្តាហ៍ទៀត សម្តេ​ចមា​នក​ម្មវិ​ធី​ពេ​​ញទាំ​ងអស់។ តែសម្តេចថា ដូច្នេះច្បាស់ជាមិនហត់ពេកនោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៥ វិច្ឆិកា សម្តេចតេជោ ត្រូវបានរកឃើញវិជ្ជមានកូវីដ នៅប្រទេស​ឥ​ណ្ឌូ​នេ​ស៊ី​ មុនចូលរួមកិច្ចប្រជុំ G20នៅកោះបាលី៕

ដោយ៖ រិន ចំរើន