ព្រះមហាក្សត្ររាជានុញ្ញាត ថ្វាយព្រះចៅស៊ុលតង់ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជាសមាជិកអាស៊ានចូលក្រាបបង្គំគាល់

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេដារូសាឡេឹម ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបបង្គំគាល់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង។ នេះបើយោងតាមការចេញផ្សាយ ទូរទស្សន៍ជាតិកម្ពុជា ទទក៕ ដោយ៖ រិន ចំរើន