រដ្ឋាភិបាលជប៉ុនអនុម័តគម្រោងគាំទ្រថ្មីសម្រាប់ការសាងសង់ឃ្លាំងកសិកម្ម

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាគម្រោងថ្មីដែលស្មើនឹង៤១,៥៦៨.៥៣ដុល្លារអាមេរិក ពីមូលនិធិសមភាគីសម្រាប់ការអនុវត្ត “គម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាឱ្យដឹងថា គម្រោងនេះនឹងទាក់ទងទៅនឹងការសាងសង់ឃ្លាំងកសិកម្មចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ។ ទាំងនេះនឹងអនុញ្ញាតឱ្យមានការរក្សាទុកពូជស្រូវបានត្រឹមត្រូវ ដែលនឹងធានាបាននូវគុណភាពខ្ពស់ និងពូជដែលផលិតក្នុងស្រុកឱ្យមានសម្រាប់កសិករកម្ពុជា។

ស្ថានទូតជប៉ុនបញ្ជាក់ថា «យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងរួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់កសិករ»៕