លោក ប្រធានាធិតីអាមរិក នឹងមកកាន់កម្ពុជា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden បានអះអាងថា លោកនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចកំពូលប្រជុំអាស៊ីអាគ្មេយ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ចេញផ្សាយកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២។

តាមលិខិតនេះ លោក ប្រធានាធិតី Joe Biden នឹង មកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី ១២ -១៣ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ សម្រាប់កិច្ចកំពូលចំនួន ២ គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចកំពូលប្រជុំអាស៊ីអាគ្មេយ៍។

ការអញ្ជើញរបស់លោក ប្រធានាធិបតី Joe Biden មកកម្ពុជា គឺមានសារៈសំខាន់ក្នុងកិច្ចសហការវាងសហរដ្ឋាអាមេរិក និងអាស៊ាន ក្នុងការធានា សន្តិសុខ និង វឌ្ឍនភាព នៅក្នុងតំបន់ និងសុខមានភាពរបស់ប្រជាពលរដ្ឋុ។

ក្នុងនាម ជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ
២០២២៕ KC-006