កម្ពុជា-ចិន ចុះ MOU ជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន

ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មជា និង មជ្ឈមណ្ឌល ពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន កាលលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ បានចុះ ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ ប្រទេសចិន។

លោក កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ ដោយផ្ដោតទៅលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ១-ការស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ ២-កិច្ចគាំពារឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ ៣- ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ ត្រចៀកកាំរវាងកម្ពុជា និងចិន ៤-ការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការធុរកិច្ច ជំនួបពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មនានាជាដើម។

age-5480″ />

លោក Mr. ZENG Youmin ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន ថ្លែងថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលបានគាំទ្រ និងបានចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ប្រទេសចិន ជាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន។

លោកបន្តថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន មានបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការចិន-កម្ពុជា និងរួមចំណែកកម្លាំងរបស់យើងក្នុងការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ប្រទេសចិន។ លោកប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ក៍បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន បានសហការគ្នាពិនិត្យលើអនុស្សរណៈនេះ យ៉ាងលម្អិត រហូតបានឈានដល់ការចុះហត្ថលេខានាថ្ងៃនេះ។

លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា បច្ចុប្បន្ននេះ វិស័យពាណិជ្ជកម្ម បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដោយ បានជំរុញ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន សហគ្រាសខ្នាតតូចនិងមធ្យម និងដៃគូអភិវឌ្ឍន៍នានាឱ្យធ្វើការ វិនិយោគ លើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់ គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកបន្តថា ពិតណាស់ថា គំនិតផ្តួចផ្តើមនេះគឺមានផែនការដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្ម កម្ពុជាទៅកាន់ប្រទេសចិន ជាពិសេស ផលិតផលសំបុកត្រចៀកកាំនេះ វាជាដំណឹងដ៏ល្អ និងឱកាសដ៏អស្ចារ្យ សម្រាប់វិស័យពាណិជ្ជកម្មនៅប្រទេសកម្ពុជា ផងដែរ។
លោក សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបានពីអនុស្សរណៈនេះចូលជាធរមានបន្ទាប់ពីចុះហត្ថលេខារួច ផលិតផលសំបុកត្រចៀកកាំកម្ពុជា នឹងអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបានយ៉ាងច្រើន ដែលជាអត្ថប្រយោជន៍ ដល់វិស័យឯកជនកម្ពុជានៅក្នុងវិស័យសំបុកត្រចៀកកាំបានយ៉ាងច្រើននៅពេលអនាគតដ៍ខ្លីខាងមុខ៕