សមត្ថកិច្ចខេត្តព្រះសីហនុប្រកាសតាមចាប់ជនជាតិចិន ៦នាក់ ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀត

ព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជនសង្ស័យ ជាជនជាតិចិន ចំនួន០៦នាក់ ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀតដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់នៅថ្ងៃទី ២៧ ខែតុលានេះថា សមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ក្រុមជនសង្ស័យខាងលើ និងបានអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមសហការ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញក្រុមជនសង្ស័យទាំងនេះ ដើម្បីសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាការសំងាត់ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់បងប្អូនដែលចូលរួមសហការផ្តល់ព័ត៌មាន៕ដោយ៖ KC-006