ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ សម្រេចដកខ្លួនចេញពីសមាជិកភាព នៃសម្ពន្ធភាពអ្នក ប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃប្រកាសព័ត៌មានជាផ្លូវការនេះតទៅ។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ដោយយល់ឃើញថា ខ្លឹមសារនៃពិធីសារសម្ពន្ធភាពអ្នក ប្រជាធិបតេយ្យខ្មែរ មិនអាចអនុវត្តទៅបានដោយរលូន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ក្នុងគោលដៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យមានការរីកចម្រើនមានជីវភាពធូរធារ សុខដុមរមនាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីសមស្របទៅតាមការវិវត្តស្ថានការនយោបាយថ្មីៗនេះ៕
ដោយ៖ សាន សៀងហៃ