ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានគូស បញ្ជាក់ ថា ទណ្ឌិតជិត៧០០នាក់បានស្នើសុំដើម្បីលើកលែង និងងបន្ធូរបន្ថយទោសនៅ ក្នុង ឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេល ខាង មុខនេះ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតបានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យ និងសម្រេច លើ បញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាស ព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធី បុណ្យឯករាជ្យ ជាតិ ខាងមុខនេះ។ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា គណៈកម្មការថ្នាក់ជាតិបាន ទទួលសំ ណុំ ឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២០ និងមណ្ឌលអប់រំកែប្រែទាំង៤ ដែល បាន ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន ៦៨៣ នាក់ (ស្រី ៦៤ នាក់) ។ លោកបន្ដថា ចំពោះអ្នកទោសដែលស្នើសុំនោះ គឺមានស្នើសុំបន្ធូរ បន្ថយ ទោស ចំនួន ៦២៦ នាក់ (ស្រី ៥៥ នាក់) និងស្នើសុំលើកលែងទោស ចំនួន ៥៧ នាក់ (ស្រី ០៩ នាក់) ។
បើតាមរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបន្ថែមថា កិច្ចប្រជុំកិច្ចរបស់គណៈកម្មការ ថ្នាក់ ជាតិ បានពិនិត្យបញ្ចប់ជាស្ថាពរលើបញ្ជីសរុប នៅព្រឹកថ្ងៃដដែលនេះ ហើយកំពុងបន្តរៀប ចំសំណុំឯកសារគោរពស្នើសុំការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីទូល ថ្វាយ ព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិត តាមលទ្ធផលនៃកិច្ច ប្រជុំនេះ៕ ដោយ៖ គង់ សេដ្ឋាមុនី