ព្រះវិហារ៖ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ តុលាកនេះ បានចូលរួមបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី១ ដល់កងកម្លាំងនគរបាលការពារព្រំដែននៃនាយកដ្ឋានកណ្តាលនគរបាលព្រំដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២២។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ លោក ប្រធាន និងអនុប្រធាននាយកដ្ឋានជំនាញទាំងបីប្រចាំព្រំដែន ព្រមទាំងស្នងការ ស្នងការរង មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ៕ ដោយ៖ ឧត្តម