សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រឆាំងដាច់ខាតលើការបង្កើតរដ្ឋ ការផ្ដាច់រដ្ឋ និង ផ្ដាច់ទឹកដី

សៀមរាប៖ ពាក់ព័ន្ធជាមួយជំហររបស់កម្ពុជាជុំវិញការធ្វើប្រជាមតិ ដើម្បីកាត់យក​ទឹក​ដី​ប្រ​ទេ​ស​​អ៊ុយក្រែនបញ្ចូលទៅឱ្យប្រទេសរុស្ស៊ីនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស​ម្ដេ​ចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រឆាំងដាច់ខាតលើការបង្កើតរដ្ឋ ការផ្ដាច់រដ្ឋ ផ្ដាច់ទឹកដី ការប្រើប្រាស់កម្លាំង ដោ​​យប្រឆាំងជាមួយការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំង។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង ២ ៨០០ គ្រួសារ ដែលបា​ន​ស្ម័គ្រចិត្តផ្លាស់ទីពីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ មករស់នៅតំបន់អភិវ​ឌ្ឍន៍​ភូ​មិ​ធ​ម្ម​ជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ​២​០​២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា  ក្រសួងការបរទេស បានស្នើសុំយោបល់ម​ក​ស​ម្ដេច ពាក់ព័ន្ធនឹងបញ្ហាធ្វើប្រជាមាតិ កា​ត់យ​កទឹ​កដី​ប្រទេ​សអ៊ុ​យក្រែ​ន​ប​ញ្ចូ​ល​ទៅ​ឱ្យប្រ​ទេ​ស​រុ​ស្ស៊ី ថាតើកម្ពុជាមានជំហរយ៉ាងណានោះ សម្ដេចតេជោថ្លែងបញ្ជាក់ថា សម្ដេចធា្លប់​បាន​ប្រ​កា​ស​ហើ​យថា «យើងអត់គាំទ្រទេ ហើយកម្ពុជាប្រឆាំងនឹងការបង្កើតរដ្ឋ ការផ្ដាច់រដ្ឋ ផ្ដាច់ទឹកដី ការប្រើប្រាស់កម្លាំង ដោយប្រឆាំងជាមួយការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំង។ ដូច្នេះគេអាចយល់បានហើយ ប្រសិនបើសេចក្ដីសម្រេចដែល​ព្រាងឡើងដោយសហរ​ដ្ឋ​អា​មេ​រិ​ក និងអាល់បានី ដាក់ឆ្លងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានទេ ច្បា​ស់​ជា​ទៅ​ម​ហាសន្និបាតអង្គការសហប្រជាជាតិហើយ»។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា កម្ពុជាអត់មានជម្រើសណាផ្សេង ព្រោះថា យើ​ង​គិ​ត​ទៅ​មើ​ល​ បើនៅសុខៗគេលើកទ័ពមកដាក់នៅខេត្តសៀមរាបមួយ បន្ទាប់មកធ្វើប្រជាមាតិ ដើ​ម្បី​ផ្ដា​ច់​ខ្លួ​នថា ខេត្តសៀមរាបជារដ្ឋឯករាជ្យមួយ តើយើងទទួលបានដែរ ឬអត់។ ពិតជាទទួលយកមិនបាននោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើថា ករណីដូ​ចគ្នា​សូ​ម្បី​តែនៅអឺរ៉ុប ដូចជា កូសូវ៉ូ ដែលបង្កើតឡើងដោយណាតូ និងខាងអឺរ៉ុប ក៏យើ​ង​ម​ក​ដ​ល់​ម៉ោងនេះ ក៏យើងមិនទទួលស្គាល់ទេ។ នេះជាជំហរជាក់លាក់របស់កម្ពុជា៕

ដោយ៖ គង់ សេដ្ឋាមុនី