៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង៩៥ភាគរយនៃផែនការច្បា ប់ថវិកាជាតិ

ភ្នំពេញ៖រយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូល​ចំណូលពន្ធបានជាង៩​៥​ភាគរយ នៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២ ៦០០លានដុល្លារ ដែលអាចនឹង លើសផែនការប្រមាណ១០ ទៅ១៥ភាគរយ។

លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ បាន​ប​​ញ្ជាក់ក្នុងកម្មវិធីស្ដីពី «បច្ចុប្បន្នភាព សារពើពន្ធ និងសវនកម្ម​រប​ស់សភាពាណិជ្ជកម្មអាម៉េរិក» ដែលរៀបចំដោយសភាពាណិជ្ជកម្ម អាម៉េរិកនៅកម្ពុជា (AmCham Cambodia) នាសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២​០​២​២​នេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ បានជាង៩៥ភាគរយ នៃផែនកា​រច្បា​ប់ថ​វិកា​ជា​តិ​ដែលបានកំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដារ ធ្វើការប្រមូលចំណូលពន្ធ នៅក្នុងឆ្នាំ២០​២២​ឱ្យបា​នចំនួន ២ ៨០០លានដុល្លារ។

លោកបានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងប្រមូលចំណូលពន្ធ បា​ន​លើ​សពីផែនការ ប្រមាណ១០ ទៅ១៥ភាគរយ ដោយការកើនឡើងនៃការប្រមូលចំណូល ពន្ធ​ដា​រនេះ គឺដោយសារតែការកែទម្រង់ នៃផ្នែកប្រព័ន្ធពន្ធដារ លើគ្រប់វិស័យទាំងការផ្តល់ សេ​វា​ដ​ល់អ្នកជាប់ពន្ធ, ការផ្តល់សេវា ការចុះបញ្ជីបានល្អ, ការធ្វើសវនាកម្មបានល្អការគ្រប់ គ្រ​ង​បំ​ណុ​ល និងដោះស្រាយបញ្ហានានា ដែលធ្វើឱ្យអ្នកជាប់ពន្ធទាំងអស់មានភាពងាយ ស្រួល ក្នុង​កា​របង់ពន្ធ។

ជាមួយគ្នានេះ អគ្គនាយកពន្ធដារ ក៏បានលើកទឹកចិត្ដឱ្យអាជីវកម្មខ្នាតតូចទាំងអស់ ម​ក​ចុះ​ប​ញ្ជី ដើម្បីមកបង់ពន្ធឱ្យបានត្រឹមត្រូវ ចៀសវាងការគេចវេះមិនមកបង់ពន្ធ ដែលអាចនឹ​ង​ប​ង្ក​ហា​និភ័យនាពេលខាងមុខ ឬនាំឱ្យប៉ះពាល់ដល់កៀរគរវិនិយោគិនបរទេសមក វិនិយោ​គ​ប​ន្ថែ​ម​នៅ​កម្ពុជា ដោយសារភាពធូររលុងនៃច្បាប់ ដែលបង្ហាញពីភាពមិនស្មើភាពគ្នាក្នុ​ងកា​រប​ង់ព​ន្ធ​។​

គួរបញ្ជាក់ថា បើមើលពីប្រភពចំណូលប្រភេទពន្ធសំខាន់ៗក្នុងឆមាសទី១ ឆ្នាំ២០២២ កន្ល​ង​ទៅ​នេះ​ បានរក្សាកំណើនក្នុងរង្វង់ ២៥ភាគរយ ទៅ ៤៤ភាគរយ ធៀបនឹងរយៈពេល ដូចគ្នា ក្នុងឆ្នាំ​២​​០២១ ក្នុងនោះពន្ធលើប្រាក់ចំណូលកើនឡើង  ២៧ភាគរយ អាករលើតម្លៃ បន្ថែមកើន ៣​៣​ភា​គរយ ពន្ធលើប្រាក់បៀវត្សរ៍កើន ២៥ភាគរយ អាករពិសេសកើន ៣៤ភាគរយ និង​ព​ន្ធ​ប្រ​ថា​ប់​ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើន ៤៤ភាគរយ។

សម្រាប់ឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ សម្រេចនូវការប្រមូល ចំណូលពន្ធសរុប ២ពា​ន់ ៧រយលានដុល្លារអាម៉េរិក ដែលស្មើនឹង ១២៤ភាគរយ នៃផែ​ន​ការ​ច្បាប់​ហិរ​ញ្ញ​វ​ត្ថុ​ស​ម្រា​ប់​ឆ្នាំ២០២១៕

ដោយ៖ គង់ សេដ្ឋាមុនី