រដ្ឋមន្ត្រីបរិស្ថាន៖”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុ​វ​ត្ថិភា​ព”​នឹ​ងជួ​យឱ្យ​ពល​រដ្ឋ​រ​ស់​នៅ​ប្រ​​ក​បដោយអនាម័យ មានសោភ័ណភាព និងបរិស្ថានកាន់តែល្អប្រសើរ

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា តាមរ​យៈកា​រប្រឡ​ងប្រ​ណាំ​ង​”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌ លក្ខខណ្ឌសម្បតិទី៦ គឺនឹងបានចូ​លរួ​ម​ជួ​​យលើកស្ទួយ ឱ្យភូមិ ឃុំ សង្កាត់ មានសោភ័ណភាព គ្មានសំរាម ធ្វើឱ្យកា​ររ​ស់នៅ​ប្រក​បដោ​យ​ផាសុកភាព មានភាពថ្លៃថ្នូរ ស៊ីវិល័យ ផ្អែកតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន។

ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព” ក្នុ​ង​ក្រ​បខ័ណ្ឌលក្ខណៈសម្បត្តិទី៦ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២២ លោក សាយ សំអាល់ រដ្ឋ​ម​ន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា តាមរយៈការអនុវត្តគោលនយោបាយ ”ការប្រឡងប្រណាំង ភូ​មិ ឃុំសង្កាត់មានសុវត្តិភាព”នឹងធ្វើឱ្យទីប្រជុំជន លំនៅដ្ឋាន ទីផ្សារ ក៏ដូ​ចជា​តំប​ន់​ទេ​ស​ច​រ​ណ៍​ប្រ​កបដោយអនាម័យ ដែលជាទីទាក់ទាញវិស័យទេសចរណ៍។

លោក រដ្ឋមន្រ្តី មានប្រសាសន៍ថា កន្លងមកក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រងសំរាមតាម ភូមិ ឃុំ ស្រុក នៃបណ្តាខេត្តជាច្រើននៅកម្ពុជាសំដៅកាត់បន្ថយសំណល់រឹង និងតំប​ន់ស្រុ​ក​ខ្លះ​បា​នបង្កើតទីលានចាក់សំរាម និងផ្តល់ជាឡដុតសំរាមថែមទៀត។ ជាមួយគ្នានេះដែរ តា​ម​រ​យៈ​កា​រអប់រំផ្សព្វផ្សាយបានធ្វើឱ្យពលរដ្ឋយល់ដឹង និងចូល​រួម​ថែរ​ក្សាអ​នាម័​យប​រិស្ថា​ន​កា​ន់​តែ​ប្រ​សើ​រឡើងជាបន្តបន្ទាប់។

ក្នុងពិធីនេះដែរ ដើម្បីបង្កើនប្រសិទ្ធភាព និងកា​រអនុ​វត្តនូ​វគោល​នយោបា​យ”​ការ​ប្រ​ឡ​ង​ប្រ​ណាំ​ង​ ភូមិ ឃុំសង្កាត់មានសុវត្តិភាព”នេះ លោក រដ្ឋមន្រ្តីបានធ្វើការណែនាំ​ក៏ដូ​ច​ជាផ្ត​ល់អ​នុសា​ស​ន៍​​ដល់ដៃគូក្នុងការបែងចែកតួនាទីភារកិច្ចការងារ និងក៏ដូចជាជំរុញឱ្យមាន​ការផ្សព្វផ្សាយ​អប់​រំ​ដ​ល់ពលរដ្ឋដើម្បីឱ្យការអនុវត្តការងារកាន់តែទទួលបានប្រសិទ្ធភាព និង ប្រសិ​ទ្ធផ​លប​ន្ថែម​ទៀ​ត​។

ក្នុងពិធីនេះដែរ លោក កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹង និង ព័ត៌មាន​បរិស្ថា​នបាន​លើ​ក​ប​ង្ហា​​ញពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពនោះ គេ​ចាំ​បាច់ត្រូវមានការលើកទឹកចិត្តដូចជា ផ្តល់ជាបណ្ណសរសើរ ផ្តល់ជារង្វាន់ ដល់ភូមិ ឃុំសង្កាត់ ណា​​ដែលបានប្រតិបត្តិល្អ។

លោកអគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថានបានបង្ហាញពីលក្ខណៈវិនិច្ឆ័យ និងសូ​ចនា​ករ​ស​ម្រាប់វាយតម្លៃ ភូមិ ឃុំសង្កាត់មានសុវត្តិភាព ហើយនិង​រួម​ទាំង​នីតិ​វិធី​និង​ដំណើ​រកា​រ​ជ្រើ​ស​រើ​សបេក្ខភាពជ័យលាភី ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកា​ន់​តែ​ទ​ទួលបានជោគជ័យ។

គួរបញ្ជាក់ថា ក្នុងពិធីនេះមន្រ្តីដែលមកពីអន្តរក្រសួងនានា បានចូលរួមជ​ជែក​ពិភា​ក្សាយ៉ា​ងផុ​ល​​ផុស ហើយដែលត្រូវបាន លោករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់ សម្រាប់​ការ​យក​មក​អនុ​វត្តនៃគោលនយោបាយ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់​មានសុ​វត្តិភា​ព”នេះ​កាន់តែ​មាន​ប្រសិទ្ធភាពបន្ថែមទៀតនៅថ្ងៃខាងមុខ៕

ដោយ៖ គង់ សេដ្ឋាមុនី