គុយបា៖ យោងតាមផេកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅថ្ងៃទី២៥ កញ្ញានេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីគុយបា បានអញ្ជើញធ្វើជាសហធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ បន្ទាប់ពីបានបញ្ចប់នូវជំនួបកំពូលទ្វេភាគីរួចមក។
ឯកសារសំខាន់ៗចំនួន៣នោះរួមមានទី១- អនុស្សារណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលសាធារណៈគុយបា។ ទី២- ផែនការសហប្រតិបត្តិការរវាងក្រសួងការបរទេស នៃសាធារណរដ្ឋគុយបា និងក្រសួងការបរទេសកម្ពុជា និងទី-៣ អនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានឧត្តមសិក្សាទំនាក់ទំនងអន្តរជាតិ នៃសាធារណរដ្ឋគុយ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា៕ ដោយ៖ ឧត្តម