កម្ពុជា-ម៉ាល់ឌីវ ប្តេជ្ញាពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេស​​ចរណ៍ កា​រ​ប​ង្កើ​ត​ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា-ម៉ាល់ឌីវ បានប្តេជ្ញាពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេ​​សចរ​ណ៍ ការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ និងការវិនិយោ​គលើ​រោង​ម៉ា​ស៊ី​នកិ​នស្រូ​​វ​​ស​ម្រា​ប់ការនាំចេញ រួមទាំងនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវផង និងវិស័​យ​ផ្សេ​ងៗ​ទៀ​ត​ដែ​ល​មាន​សក្តានុពល។

ក្នុងជំនួបរវាង លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង ​សហប្រ​តិបត្តិ​ការ​អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Abdulla Shahid រដ្ឋមន្ត្រីការ​បរ​ទេ​ស​ម៉ា​ល់​ឌីវ កាលពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា​ទៅ​លើកា​ររៀបចំការសម្រួលការផ្ដល់ទិដ្ឋា​ការ ក្នុងគោលបំណងលើកកម្ពស់​កា​រ​ផ្លា​ស់​ប្ដូ​ររវា​ង​ប្រ​​ជាជននិងប្រជាជន និងធុរកិច្ច រវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកពីលទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​នៃដំ​ណើរ​ទស្ស​ន​កិ​ច្ច​កា​រ​ងា​រ​របស់ លោក Abdulla Shahid មកកាន់កម្ពុជាកាលពីខែសីហាកន្លងទៅ និងបានពិ​ភាក្សា​អំ​ពី​កា​រសម្រេចឱ្យបាននូវការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីម៉ាល់ឌីវថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រីករាយនឹងទទួ​លដំ​ណើរ​ទស្ស​ន​កិ​ច្ច​ផ្លូ​វ​រ​ដ្ឋ​របស់ប្រធានាធិបតីម៉ាល់ឌីវ នៅដើមឆ្នាំក្រោយ តាមវេលាសមស្រប។

លើសពីនេះទៅទៀត ភាគីទាំងពីរ បានឯកភាពគ្នាថា ដំណើរ​ទស្ស​នកិច្ចរបស់ប្រធា​នា​ធិ​ប​តី​ម៉ា​ល់​ឌីវ មកកាន់កម្ពុជាលើកនេះ និងដំណើរទស្សនកិច្ចរបស់ សម្ដេច​តេជោ ហ៊ុន សែន ទៅ​កា​ន់​ប្រ​ទេ​សម៉ាល់ឌីវ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព​ហើយនឹង​ឈានទៅដល់ការ​ព​ង្រី​​​កកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រជា​ជាតិទាំងពីរ។

ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកម្ពុជា-ម៉ាល់ឌីវ រដ្ឋមន្ត្រីការបរទេស​ទាំងពី​របា​ន​ឯ​ក​ភា​ពគ្នាពិចារណាលើការសម្រេចឱ្យបាននូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោ​​បល់នយោ​បាយកម្ពុជា និងម៉ាល់ឌីវ៕

ដោយ៖ គង់ សេដ្ឋាមុនី