ក្រសួងទេសចរណ៍ ប្រកាសបើកវគ្គបណ្ដុះបណ្ដាលភាសាចិន តាមប្រព័ន្ធអនឡាញដើម្បីលើកស្ទួយវិស័យទេសចរណ៏នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ប្រកាសបើកវគ្គបណ្ដុះបណ្ដាលភាសាចិនទំនាក់ទំនងក្នុងវិស័យទេសចរណ៍តាមប្រព័ន្ធអនឡាញ www.tptd.org ដោយវគ្គបណ្ដុះបណ្ដាលនេះនឹងចាប់ផ្ដើមសិក្សានៅថ្ងៃទី០៤ ខែតុលា នេះតទៅ។

យោងតាមសេចក្ដីជូនណឹងរបស់ក្រសួងទេសចរណ៏ បានឱ្យដឹងថា បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សាតាមរយ:អាស័យដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយ:ស្កេន QR Code ។

ក្រសួងបញ្ចាក់ថា ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៏ និងចូលរួមជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្សក្នុងវិស័យទេសចរណ៏៕
ដោយ៖ សាន សៀងហៃ