កម្ពុជាខិតខំពង្រឹងការអភិវឌ្ឍថាមពលកកើតឡើងវិញ ឱ្យបានអតិបរមាឆ្ពោះ​ទៅអ​ព្យា​ក្រឹ​ត្យ​ភា​ព​កាបូន

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១កន្លងមកនេះ ថាមពលដែលបានមកពីប្រភពថាមពល កកើ​ត​ឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើ​ង​ទៅ​ដ​ល់​៤០% នៃថាមពលសរុបរបស់កម្ពុជា។ ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាព នៃប្រ​ភ​ពថាមពល របស់កម្ពុជា ចំណែកអានុភាពនៃប្រភពថាមពលកកើតឡើងវិញ គឺមា​ន​រ​ហូ​ត​ដ​ល់​ ៥៥% នៃអានុភាពតម្លើងសរុប។ នេះជាប្រសាសន៍លើកឡើង របស់​សម្តេ​ចអ​គ្គម​ហា​សេ​នា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២​០​២​​២ ក្នុងឱកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃ​ព្រ​ហ​ស្បតិ៍ទី១៥ ខែ កញ្ញា ឆ្នាំ ២០២២។

ជាមួយគ្នានេះ សម្តេតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា សម្រាប់ទិសដៅទៅមុខ កម្ពុ​ជា​នឹងបន្តជំរុញការយកចិត្តទុកដាក់ លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថា​ម​ព​ល​ក​កើ​ត​ឡើ​ងវិញ ឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួល បានរបស់ប្រព័​ន្ធផ្គ​ត់​ផ្គ​ង់​ថា​មពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើ​ប្រា​ស់​ឥ​ន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម ។

ដើម្បីសម្រេចទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហកា​រជា​មួយ​ដៃគូ​អ​ភិ​វ​ឌ្ឍ​ន៍​នា​នា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជា រហូតដល់ឆ្នាំ ២០​៤​០​ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវ ស្តី​ពីកា​រ​អ​ភិ​វ​ឌ្ឍ​អ​ន្ត​រ​កា​ល​​ថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ ថា​ម​ព​ល​ព​ន្លឺ​ព្រះ​អាទិត្យលើដំបូលនៅកម្ពុជា។

សូមបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ បានដាក់ចេញយុ​ទ្ធ​សា​ស្រ្ត អភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន LTS4CN ដែល​រំ​ពឹ​ងថា​នឹ​ង​ស​ម្រេ​ចបានការងារអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

 

ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន«LTS4CN» នេះ គឺ​ជា​សក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការ​ប្រែ​ប្រួ​លអាកាសធាតុ និងបង្ហាញនូវសេណារីយ៉ូ គោលនយោបាយ ដើម្បីធ្វើឱ្យសម្រេចបា​ន​នូ​វ​ច​ក្ខុ​វិស័យ នៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ឆ្នាំ​ខា​ង​មុខ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ត្រូវបានអនុម័ត និង​ដាក់​ជូ​ន​លេ​ខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កា​លពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

ស​ម្រាប់ការផលិតថាមពល យុទ្ធសាស្រ្តនេះបានធ្វើការបញ្ចូលការប្តេជ្ញាចិត្តថ្មីៗ របស់ក​ម្ពុ​ជា​ក្នុ​ង​ការមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី និងគោលដៅថាមពលកកើតឡើងវិញ ៣៥% ក្នុ​ងប្រភពថាមពលចម្រុះត្រឹមឆ្នំា ២០៥០។ ជាមួយគ្នានេះ យុទ្ធសាស្រ្តក៏បានដាក់​គោល​ដៅ​កា​ត់​បន្ថយការដុតសំណល់នៅទីវាល ឱ្យបាន ៨៥% ផងដែរ៕

ដោយ៖ គង់ សេដ្ឋាមុនី