ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឡាវ បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់ តែស៊ីជម្រៅបន្ថែមទៀត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ដែលបានតស៊ូជំនះឧបសគ្គរួមគ្នា សហការគំាទ្រ និងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរ។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១៣ របស់ សម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមអានសេចក្តីប្រកាសព័ត៌មាន នៅខាងក្រោម៖