កំណើនសេដ្ឋកិច្ចនៅកម្ពុជា ត្រូវបានប៉ាន់ស្មានថាបន្តងើបឡើងក្នុងអត្រា ៥,៥% ខ្ពស់ជាង ឆ្នាំមុនបន្តិច (៥,២%)

ភ្នំពេញ៖ សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករថាមានកំណើន ៣% ទាបជាងឆ្នាំមុន (៣,៥%) ដោយសារការបន្តអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត ដែលបានដាក់ សម្ពាធលើការប្រើប្រាស់និងវិនិយោគ ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយ បានជះឥទ្ធិពល អវិជ្ជមានដល់កំណើនផលិតកម្ម និងពាណិជ្ជកម្មអន្តរជាតិ។

នៅកម្ពុជា កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថាបន្តងើបឡើងក្នុងអត្រា ៥,៥% ខ្ពស់ជាង ឆ្នាំមុនបន្តិច (៥,២%) ដែលគាំទ្រជាចម្បងដោយកំណើនវិស័យទេសចរណ៍និងផលិតផលកម្មន្តសាល មិនមែនកាត់ដេរ បើទោះបីជាវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និងកសិកម្មមានកំណើនទាប ក៏ដោយ។

វិស័យទេសចរណ៍បានកើនឡើងជាលំដាប់ និងបានរួមចំណែកជំរុញការងើបឡើងនៃ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដែលពាក់ព័ន្ធ ដូចជា ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទូរគមនាគមន៍ ជាដើម។ ការនាំចេញផលិតផលមិនមែនកាត់ដេរ ដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត និង បន្ទះសូឡាទទួលបានកំណើនល្អ ខណៈដែលការនាំចេញសម្លៀកបំពាក់និងស្បែកជើង បានទទួល រងផលប៉ះពាល់ពីការធ្លាក់ចុះតម្រូវការនៃប្រទេសដៃគូពាណិជ្ជកម្មចម្បងៗ ជាពិសេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

វិស័យសំណង់ ទទួលបានកំណើនទាប ដែលជាចម្បងត្រូវបានជំរុញដោយ ការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈដែលការវិនិយោគបរទេសនៅក្នុង វិស័យអចលនទ្រព្យបានថយចុះ។ វិស័យកសិកម្មបានកើនឡើងបន្តិច ដែលគាំទ្រដោយកំណើន តម្រូវការក្រៅប្រទេស និងភាពអំណោយផលនៃកត្តាអាកាសធាតុ។

ខណៈដែលអត្រាអតិផរណាពិភពលោកបានថយចុះដល់ ៦,៩% អត្រាអតិផរណាកម្ពុជា បានថមថយមកកម្រិតជាមធ្យម ២,១% នាឆ្នាំ២០២៣ ពី ៥,៤% នាឆ្នាំ២០២២ ដោយសារការធ្លាក់ថ្លៃ ក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងការថយល្បឿននៃកំណើនថ្លៃម្ហូបអាហារ។ អតិផរណា ក្នុងកម្រិតទាប ក៏បានរួមចំណែកដោយការថយចុះអតិផរណានាំចូល ដែលជាលទ្ធផលទទួលបាន ពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក។

អត្រាប្តូរប្រាក់ជាមធ្យមមាន អត្រាប្តូរប្រាក់បានគ មួយលានអាបុល អាមេរិក ដែលមានន័យថា តម្លៃប្រាក់ដំប កម្រិត ៤.១១០ រៀលក្នុងមួយដុល្លារអាមេរិក ហើយនៅចុងខែធ្នូ ឆ្នាំ២០២៣ ថយចុះបន្តិចមក ៤.០៨១ ០.៨៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២។

លម្អិតសូមអានខាងក្រោម៖