ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការGIZ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់គ្នា បន្តពីឆ្នាំ២០២៤-២០២៦ បន្ថែមទៀត។
លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក Martin Hennings ប្រធានកម្មវិធីសេវាសន្តិភាពស៊ីវិល តំណាងកម្មវិធីសេវាសន្តិភាពរបស់អង្គការGIZ បានចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់គ្នានេះ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការGIZ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ អនុស្សរណៈនេះផ្តោតទៅលើគម្រោង “ចំណេះដឹងសម្រាប់ការចងចាំ ការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអប់រំនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង”៕