សូមប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាលរកឃើញ ជំងឺផ្តាសាយបក្សី H5N1 ២ ករណី ហើយ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានដឹកនាំក្រុមការងារថ្នាក់ជាតិនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ រួមជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត និងក្រុមឆ្លើយតបបន្ទាន់នៅតាមខេត្ត បានចុះពិនិត្យ និងស្រាវជ្រាវ ករណីជំងឺផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) ០១ ករណីបន្ថែមទៀត នៅស្រុកដងទង់ ខេត្តកំពត។

ក្នុងនេះដែរ ករណីជំងឺផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) បានរកឃើញចំនួនសរុប ០២ករណី នៅខេត្តកំពត។ ជំងឺផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) ០១ ករណីបន្ថែមទៀតនេះ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិ សុខភាពសាធារណៈ ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានកំពុងពិនិត្យស្រាវជ្រាវ និងបន្តស្វែងរករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍៕