ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អមដោយ លោក នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក ឃ្លោក ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិនិងអភិវឌ្ឍន៍វិស័យយុត្តិធម៌ កាលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣បានទទួលជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Yougesh Khatri, នាយកកម្មវិធីសិក្សា នៃសាកលវិទ្យាល័យបច្ចេកវិទ្យា NANYANG ដែលមានរបៀបវារៈដូចខាងក្រោម៖
១- ពិភាក្សាអំពីលក្ខខណ្ឌ និងដំណើរការនៃការជ្រើសរើសបេក្ខជនសម្រាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា NANYANG ប្រទេសសិង្ហបុរី និង
២- ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងគម្រោងផ្សេងៗ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅក្រសួងយុត្តិធម៌ តាមរយៈការបញ្ជូនមន្រ្តីចូលរួមវគ្គបណ្ដុះបណ្ដាលនានា នៅសឹង្ហបូរី៕