ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ព្រះរាជក្រឹត្យនេះ មាន៦ជំពូក និង ២២មាត្រា។ មាត្រា ២ បានចែងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក. ត្រូវបានបង្កើតឡើង ដោយមានបេសកកម្មដោះស្រាយក្រៅប្រព័ន្ធតុលាការនូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈ ការសម្រុះសម្រួលផ្សះផ្សាវិវាទ ដោយផ្អែកតាមការព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬ ដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនេះ លើកលែងតែវិវាទដែលមិនអាចជា កម្មវត្ថុនៃការសម្រុះសម្រួលផ្សះផ្សា តាមការកំណត់របស់ច្បាប់។
ខ្លឹមសារពិស្តារ សូមអានព្រះរាជក្រឹត្យព្រះមហាក្សត្រ….!