ឃាត់ខ្លួនជនសង្ស័យ  ២ នាក់  ក្នងករណី លួចគ្រឿងអលង្កការ ប្ដូរប្រាក់

កំពង់ស្ពឹ៖ សមត្ថកិច្ចពាក់ព័ន្ធបានឃាត់ខ្លួន ជនសង្ស័យ ២ នាក់ពាក់ព័ន្ធ ធ្វើ សកម្មភាព គាស់ផ្ទះយកគ្រឿងអលង្ការ អស់ មួយចំនួន ពេលម្ចាស់ផ្ទះទៅវត្ដធ្វេីបុណ្យកាលពីថ្ងទី១៤ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោ ង១២និង ៤០ នាទី នៅចំណុចផ្ទះឈ្មោះ ប៊ុន ប៊ុនធឿន ភេទប្រុសអា យុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ បេងឡាំ អុីម អាយុ៣៤ឆ្នាំ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ។

ក្រោយកេីតហេតុ សមត្ថកិច្ច នគរ បា ល បានចុះពិនិត្យ កន្លែង កេីតហេតុ និ ង ពិនិត្យ លេីភស្ដុតាង មួយចំនួន ដែ ល បន្សល់នៅកន្លែងកេីតហេតុ កាមេរ៉ា សុវត្ថិភាព ព្រ មទាំង សាក្សី ជុំវិញ កន្លែង កេីតហេតុ ។

ជំ នាញ ព្រហ្មទណ្ឌ -អធិការ ស្រុក និងជំនាញពាក់ព័ន្ធ  នៃខេត្តកំពង់ស្ពឺ ធ្វើ ការស្រាវជ្រាវ ចំណាត់ការ អោយខានតែបាន ក្នុងនោះ បានការសម្របសម្រួលនីតិវិធីពី អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ និងកិច្ចសហការពី គ្រប់ ស្ថា ប័ន ពាក់ព័ន្ធ នគរបាលក្រសួងមហាផ្ទៃ ស្នងការដ្ឋាន នគរបាល ខេត្ដ ទាំង៥ រហូតកំណត់មុខស ញ្ញាជនស ង្ស័យ បក្ខពួក ប្រព្រឹត្ដបទល្មេីស បាន និងឈានទៅស ហការឃាត់ខ្លួនដកហូតបានវត្ថុតាងបានមួយចំនួនធំ (ជាក់ស្ដែង វត្ថុតាង មួយចំនួនត្រូវបានផ្លាស់ប្ដូរទម្រង់ដេីម ) សម្ភារៈ ដែល បានបាត់បង់តាមការបញ្ជា ក់ ពី ជ នរងគ្រោះ ៖ គ្រឿង អលង្ការ ចំនួនប៉ាន់ស្មាន ២៥០ តម្លឹង លោហៈ ប្រភេទ ប្លាកទីន គឹតជាទឹកប្រាក់ ប្រមាណ ១៦ មុឺនដុ ល្លា សហរដ្ឋអាមេរិក ។

ក្រោមកិច្ចដឹកនាំបញ្ជាដ៏មុឹងម៉ាត់និងយកចិត្ដទុកដាក់ពីសំណាក់កងកម្លាំងនគរបាល សមត្ថកិច្ច បានឃា ត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ៖ ១.ឈ្មោះ ប៉ិច ផាណ្ណៈ ភេទប្រុសអាយុ៣៩ឆ្នាំ លំនៅផ្ទះភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀ ម រាប ខេត្តសៀមរាប  និងដកហូតបាន សម្ភារះ វត្ថុតាង មួយចំនួ ន ។ និង២.ឈ្មោះ ណាម វិចិត្រ ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ដកហូតទូរស័ព្ទ ចំនួន ០១គ្រឿង។

ចម្លេីយ បឋម ជនសង្ស័យទាំង២នាក់ បានសារភាពថា ពិតជាបានធ្វើសក ម្មភាពគាស់ផ្ទះជនរងគ្រោះនៅក្នុង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ប្រាកដ មែន ឈ្មោះ ប៉ិច ផាណ្ណៈ ចូលធ្វើសក ម្មភាព ឈ្មោះ ណាម វិចិត្រ រង់ចាំបើករថយន្ត ( រថយន្ត PR IUS ពណ៍ស )។  បច្ចុប្បន្ន ជនសង្ស័យ ទាំង ០២ ត្រូវ បាន សមត្ថកិច្ច នគរ បាល កំពង់ស្ពឺ គ្រប់គ្រង កសាង សំណុំ រឿង បញ្ជូន ទៅ អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការ ប ន្ដ ៕