សូមប្រុងប្រយ័ត្ន! គ្រោះធម្មជាតិរន្ទះបាញ់សត្វគោ០៤ក្បាលបណ្តាលឱ្យងាប់ភ្លាមៗនៅបាត់ដំបង

បាត់ដំបង​៖​ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៣ វេលាម៉ោង១៣និង៣០នាទី មានករណីគ្រោះធម្មជាតិមួយកើតឡើង ដោយមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ធ្លាក់មួយមេធំ និងផ្គររន្ទះបាញ់បណ្តាលអោយ គោចំនួន​ ០៤ក្បាលងាប់​ ត្រង់ចំណុចគ្រឹះខ្លុង ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោក សំ វីរៈ​ ​អធិការនគរបាលស្រុក​បាណន់​ បានអោយដឹងថា​ គ្រោះថ្នាក់រន្ទះបាញ់នេះបណ្តាលអោយ ស្លាប់សត្វគោ របស់ម្ចាស់ឈ្មោះ ស៉ិម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្រុម១៣ ភូមិបឹងប្រី ឃុំស្នឹង ស្រុក​បាណន់​ ខេត្តបាត់ដំបង ប៉ុន្តែមិនបណ្តាលឲមានគ្រោះថ្នាក់ដល់មនុស្សទេ ។ ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលអធិការស្រុក​ បានចុះត្រួតពិនិត្យទីកន្លែងកើតហេតុ​៕