បុរសម្នាក់ត្រូវគេចាក់៧កាំបិតលើដងខ្លួន  និងភ្លៅបណ្តាលរបួសធ្ងន់នៅក្នុងបន្ទប់ផ្ទះសំណាក់ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖  បុរសម្នាក់ត្រូវបានគេចាក់ចំនួន៧កាំបិតលើដងខ្លួននិងភ្លៅបណ្តាលរបួសធ្ងន់នៅក្នុងបន្ទប់ផ្ទះសំណាក់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់.ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលត្រូវបានគេចាក់បណ្តាលរបួសធ្ងន់មានអាយុប្រមាណ១៨ទៅ១៩ឆ្នាំជាអ្នកសាក់រូបនៅក្រុងប៉ោយប៉ែត តែឪពុកម្តាយនៅរាជធានីភ្នំពេញ ហើយបានដឹងថាជនរងគ្រោះទើបចេញពីពន្ធនាគារបានរយៈពេល២ខែ ត្រូវបានគេចាក់បណ្តាលរបួសធ្ងន់។

តាមការពិនិត្យការសន្និដ្ឋានជនរងគ្រោះអាចមិត្តភក្តិចាក់ព្រោះនៅក្នុងបន្ទប់ផ្ទះសំណាក់ដែលជនរងគ្រោះដេកមានគ្រែ២មានស្នាក់ស្នាមមានអ្នកដេកគ្រែមួយទៀតនិងគ្រែជនរងគ្រោះមានឈាមហូរជាប់លើពូកដែលត្រូវបានជនសង្ស័យចាក់ទៅលើជនរងគ្រោះរបួសធ្ងន់រហូតដល់សន្លប់មិនអាចសាកសួរព័ត៌មានអត់បានដឹង៕