កំពង់ស្ពឺ៖ នេនតូចមួយអង្គ ព្រះជន្មប្រមាណ ១២វស្សា ស្ដាយឃេីញមិត្ដភ៏ក្ភធ្លាប់លេងជាមួយគ្នាកន្លងមកបានលបលួចលាក់កែច្នៃនៃបំពង់ទុយោទីបដាក់រំសេវគ្រឿងផ្ទុះ តែអកុសលខុសបច្ចេកទេសបណ្ដាលឲ្យផ្ទុះឆេះរងរបួសដល់ព្រះកាយ ព្រហស្ថស្ដាំ បញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
តាមការបញ្ជាក់ពីលោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ក្រោយទទួលបានព័ត៌មានពី គណកម្មការអាចារ្យវត្ដ សមត្ថកិច្ចនគរបាលបានជួ យអន្ដរាគមន៍និងបញ្ជូននេនតូច ព្រះនាម ថា សំណាង ព្រះជន្ម ១២វស្សា ដែលកំពុងបួសរៀននៅក្នុងវត្ដអង្គខ្មៅ ស្ថិតនៅឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
ក្រោយការចុះដល់ទីតាំងវត្ដអង្គខ្មៅ សមត្ថកិច្ចបានរកឃេីញទុយោជ័រ ទំហំ ២៧ ប្រវែង ២០សង់ទីម៉ែត្រ ដែលជាឧបករណ៍កែឆ្នៃដាក់រំសេវគ្រឿងផ្ទុះ ដេីម្បីយកទៅបំផ្ទុះលេងជាមួយពលរដ្ឋ នៅពេលរដូវបុណ្យ ភ្ជុំបិ ណ្ឌបានបញ្ចប់ ពិធីសែនព្រេនបញ្ជូនជូនដូនតាវិល ត្រឡប់ទៅស្រុកវិញ។ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូននេនតូចរងរបួសទៅមន្ទីរ ពេទ្យខេត្ដកំពង់ស្ពឺ ដេីម្បីសង្រ្គោះ៕