លោក សាយ វាសនា សូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម ជីវ កេង ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាប្រធានតុលាការកំពូល

ខ្ញុំបាទ សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម ជីវ កេង ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ ខ្ញុំ សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សា ទឹកដីព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕