ភ្នំពេញ ៖ កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្ស រវាងអាយឆា និងអង្គការសហប្រជាជាតិ(UN) បានចូលរួមចំណែកក្នុង ការអនុវត្តភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន-អង្គការសហប្រជាជាតិ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន ដែលជាផលប្រយោជន៍របស់ប្រជាជនអាស៊ាន។ នេះបើយោងតាម កិច្ចសន្ទនាលើកទី១ ស្ដីពីសិទ្ធិមនុស្ស ដែលរៀបចំដោយគណៈកម្មការអន្តររដ្ឋាភិបាល អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។ កិច្ចសន្ទនានេះ គឺជាសកម្មភាពមួយនៃយន្តការតាមដាន បន្តពីការចូលរួមប្រចាំឆ្នាំរបស់អាយឆាជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំ តំបន់អាស៊ីអាគ្នេយ៍ (OHCHR SEARO) ចាប់តាំងពីឆ្នាំ ២០១៧។
ក្នុងកិច្ចសន្ទនាលើកទី១ស្ដីពីសិទ្ធិមនុស្សនេះ មានការចូលរួមពីគណៈប្រតិភូអាយឆា និងការ ចូលរួមជាអ្នកសង្កេតការណ៍ពីតំណាងប្រទេសទីម័រខាងកើត ដោយមានកិច្ចប្រជុំជាមួយការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), មន្ដ្រីអង្គការសហប្រជាជាតិទទួលបន្ទុកប្រធានបទ ផ្សេងៗនៅOHCHR, ការពិភាក្សាតុមូលជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដី ពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ ឬការប្រហារជីវិតតាមទំនើងចិត្ត និងអ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិស្តីពីសេរីភាពនៃសមាគមនិងការជួបប្រជុំដោយសន្តិវិធី, ក្រុមការងារស្តីពីការបាត់ ខ្លួនដោយបង្ខំ ឬដោយមិនស្ម័គ្រចិត្ត (WGEID), គណៈកម្មាធិការសិទ្ធិកុមារ (CRC), គណៈកម្មាធិការ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (CESCR), គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ (CED)។
ប្រធានបទជាច្រើនត្រូវបានលើកយកមកពិភាក្សា មានជាអាទិ៍ សិទ្ធិសង្គមនិងសេដ្ឋកិច្ច សិទ្ធិ ពលរដ្ឋនិងសិទ្ធិនយោបាយ សិទ្ធិអភិវឌ្ឍន៍ ធុរកិច្ចនិងសិទ្ធិមនុស្ស សិទ្ធិបរិស្ថាននិងការប្រែប្រួល អាកាសធាតុ នីតិរដ្ឋនិងលំហពលរដ្ឋ និងការការពារអ្នកការពារសិទ្ធិមនុស្ស។ អំឡុងពេលនៃកិច្ច សន្ទនានេះ គណៈប្រតិភូអាយឆាបានចូលរួមសង្កេតមើលពីដំណើរការនៃសម័យប្រជុំលើកទី៥៤ នៃក្រុម ប្រឹក្សាសិទ្ធិមនុស្ស ផងដែរ។
កិច្ចសន្ទនានេះ បានកត់សម្គាល់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់ និងពិភពលោក។
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានយល់ដឹងស៊ីជម្រៅពីគ្នាទៅវិញទៅមក . អំពីអាណត្តិ របៀបរបបការងារ និងបញ្ហាប្រឈមរបស់យន្តការអាស៊ាន និងអង្គការសហប្រជាជាតិ ហើយក៏បានពិភាក្សាអំពីកិច្ចសហ ប្រតិបត្តិការបន្ត និងលទ្ធភាពនៃការបង្កើតបណ្តាញទំនាក់ទំនងរវាងយន្តការសិទ្ធិមនុស្សអាស៊ាននិងអង្គការ សហប្រជាជាតិ។
កំឡុងពេលកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ គណៈប្រតិភូអាយឆា ក៏បានជួបពិភាក្សាជាមួយ គណៈកម្មាធិការអាស៊ាននៅទីក្រុងហ្សឺណែវ និងអ្នកសម្របសម្រួលអនុសញ្ញាប្រឆាំងនឹងទារុណកម្ម ផងដែរ៕