ភ្នំពេញ៖ លោក ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកិច្ចការដ្ឋបាលតុលាការ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៣ បានដឹកនាំជួបចប្រជុំជាមួយលោក Benjamin អនុប្រធានការិយាល័យឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ (OHCHR) បានពិភាក្សាអំពីផែនការនិងទិសដៅការងារបន្តរួមមាន៖ លទ្ធផលនៃការអនុវត្តការងារ និងការរកឃើញការអនុវត្តល្អការងារប្រព័ន្ធចុះបញ្ជីរឿងក្តីព្រហ្មទណ្ឌតាមសាលាជម្រះក្តី , គម្រោងរៀបចំសិក្ខាសាលាស្តីពីផ្សព្វផ្សាយលទ្ធផលនៃប្រព័ន្ធចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាជម្រះក្តី, លទ្ធផលនៃការរៀបចំសេវូបករណ៍ (Sever) របស់ក្រសួងយុត្តិធម៍ អំពីប្រព័ន្ធគ្រប់គ្រង់ទិន្នន័យសំណុំរឿងព្រហ្មទណ្ឌរបស់សាលាជម្រះក្តី និងទិសដៅ សហប្រតិបត្តិការបន្តរវាងក្រសួងយុត្តិធម៌ និង OHCHR៕