ភ្នំពេញ៖នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០៣នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មាន ធ្វើការប្រកាសច្រានចោល ចំពោះការចោទប្រកាន់តាមបែប បុរេវិនិច្ឆ័យដោយគ្មាន មូលដ្ឋានរបស់បុគ្គល ឈ្មោះ យ៉ាង ចាងថាវ (Yang Changtao) ជាជនជាតិចិន ដែលបានចូលទៅខមមិន នៅក្នុងគេហទំព័រផ្លូវការរបស់ សម្តេច ហ៊ុន សែន កន្លងមក និងគេហទំព័រផ្លូវការរបស់ សម្តេច ហ៊ុន ម៉ាណែត ។
ដោយរូបគេបានលើកឡើងថា «រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលពុករលួយបំផុតក្នុងពិភព លោក។ កម្រិតនៃអំពើពុករលួយគឺហួសពីការស្មានរបស់អ្នកណាម្នាក់។ បានបណ្ដេញអ្នកវិនិយោគចិន វាយកម្ទេច ទ្វារអ្នកវិនិយោគចិន លួច និងលក់អចលនទ្រព្យរបស់អ្នកវិនិយោគចិន និងលក់ដីដែលបានជួលឱ្យអ្នកវិនិយោគ ចិនរយៈពេល១៥ឆ្នាំ។ បទបញ្ជារបស់ការិយាល័យនាយករដ្ឋមន្ត្រីមិនត្រូវបានអនុវត្តនោះទេ។ មន្ត្រីពុករលួយ ធ្វើផ្ទុយពីការបញ្ហារបស់អភិបាលខេត្ត។ អំណាចនៃរដ្ឋាភិបាលកណ្ដាលត្រូវបានបំផ្លាញដោយមន្ត្រីពុករលួយ ខាងក្រោម។ ខ្ញុំសូមណែនាំអ្នកវិនិយោគបរទេសទាំងអស់កុំមកវិនិយោគនៅកម្ពុជា។ មន្ត្រីពុករលួយនៅទីនេះ ស៊ីមនុស្សដោយមិនស្តោះទឹកមាត់។ យើងសូមណែនាំជនបរទេសទាំងអស់កុំធ្វើដំណើរមកប្រទេសកម្ពុជា ព្រោះ ពួកគេអាចនឹងត្រូវបានគេលក់ និងបន្លំនៅពេលណាក៏បាន»។
យោងតាមការចោទប្រកាន់ដែលគ្មានមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថាពាក់ព័ន្ធលើករណីជនជាតិចិនឈ្មោះ យ៉ាង ចាងថាវ (Yang Changtao) និងប្រពន្ធឈ្មោះ សុខ ខា ជនជាតិខ្មែរ ដែលកំពុងមានវិវាទ ជាមួយគ្នាលើការបែងចែកទ្រព្យសម្បត្តិដីធ្លី ចំនួន៣កន្លែង ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានដូចខាងក្រោម៖