មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង ៣០០គីឡូក្រាម

ភ្នំពេញ៖ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុខសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់លក់នៅតាមបណ្ដាទីផ្សារគោលដៅផ្សេងៗគ្នា ដោយធ្វើការពិនិត្យលើ ៣១សំណាកគំរូ។ គោលបំណងធំនៃការត្រួតពិនិត្យគឺដើម្បីធានាការពារនូវការចរាចលក់នូវទំនិញដែលមិនមានអនុលោមភាព ទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ណាមួយដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាការពារសិទ្ធិរបស់អ្នកប្រើប្រាស់។
យោងទៅតាមលទ្ធនៃផលការត្រួតពិនិត្យឃើញថាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៣៨.១៨គីឡូក្រាមត្រូវបានមន្រ្តីជំនាញដកហូត និងពិន័យទៅតាមនីតិវិធី៕