សពយុវជនម្នាក់ដែលលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារកាលពីយប់ថ្ងៃអាទិត្យ បានរកឃើញហើយ

ភ្នំពេញ៖ យុវជនម្នាក់ដែលលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារកាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៣នៅលើស្ពានកាលពីយប់ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ សាកសពបានអណ្តែតឡើង ហើយ កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃអង្គារ ទី០៣ ខែ តុលាឆ្នាំ ២០២៣នេះស្ថិតនៅក្រោមស្ពានជ្រោយចង្វារ ខណៈសពបុរសម្នាក់ជាអ្នកដឹកអីវ៉ាន់តាមអនឡាញរកពុំទាន់ឃើញ នៅឡើយ ។

សពយុរជនដែល គិតខ្លីរូបនោះ ត្រូវបានក្រុមគ្រួសារ ប្រាប់ក្រុមអ្នកសារព័ត៌មានថា ឈ្មោះ កែម ប៊ុនសំណាង ភេទប្រុស អាយុ១៦ឆ្នាំជាកម្មករសំណង់ មានទីលំនៅ នៅម្តុំថ្មដា ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទាក់ទិនការលោតទឹកសម្លាប់ខ្លួននេះ ត្រូវបានក្រុមគ្រួសារអោយដឹងថា ដោយសារតែ តូច ចិត្តខ្លួនឯងឃាត់ឪពុកកុំអោយផឹកស្រាព្រោះពេលផឹកស្រាស្រវឹងតែងតែរករឿងឈ្លោះប្រកែកគ្នាជាម្តាយ ហើយឪពុកមិនស្តាប់ក៍បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន តែម្តង។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុច លើស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបន្ទាប់ពី យុវជនខាងលើ បានជិះម៉ូតូ ១គ្រឿង មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ហើយលិចបានរកសពពុំឃើញ បន្សល់ទុកតែស្បែកជើង ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JV-5724មួយគ្រឿងនិងទូរស័ព្ទ។បន្ទាប់ពីភ្ញាក់ផ្អើល នគរបាលមូលដ្ឋាន ក៍បានចុះទៅកន្លែងកើតហេតុ រួចក៍បានយកម៉ូតូទៅរក្សាទុក ប្រគល់អោយក្រុមគ្រួសារ។ ភ្លាមៗ ក្រុមគ្រួសារ ក៍បានចុះទៅដល់កន្លែងកើតហេតុហេតុ និងបានយំសោកយ៉ាងខ្លាំងនៅពេលដែលកូនជាទីស្រលាញ់បានគិតខ្លីបែបនេះ។

តាមស្រ្តីជាម្តាយ បានអោយដឹងថា  មុនពេលកើត ហេតុឪពុក បានផឹកស្រាស្រវឹង ឈ្លោះ ប្រកែកគ្នាក្នុងគ្រួសារហើយ កូនទ្រាំលែងបានតូចចិត្តខ្លួនឯងទាញម៉ូតូជិះមកលោតទឹកសម្លាប់ខ្លួនតែម្តង។លុះព្រឹកថ្ងៃទី០៣ខែ តុលា ឆ្នាំ ២០២៣ សពបានអណ្តែតឡើង ត្រូវបានជនជាតិអ៊ីស្លាម ប្រទះឃើញអូសចូលខាងប្រគល់អោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕