ការប្តេជ្ញារបស់លោក លោក ឡេ វ៉ាន់ហ្វឿង ធ្វើឡើង ក្នុងជំនួបសម្ដែងការគួរសម ជាមួយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការ នាទីស្ដីការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ ។
បន្ថែមពីនេះ លោក ឡេ វ៉ាន់ហ្វឿង ក៏បានស្នើសុំការគាំទ្រពីសំណាក់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា។
លោក ស សុខា ក៏បានយកឱកាសនេះ ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរចំពោះ លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម សូមប្រកបដោយសេចក្ដីសុខ សុភមង្គល និងជោគជ័យ ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិ និងប្រជាជន ។ ទន្ទឹមនេះដែរលោក ស សុខា ក៏សម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីពេលថ្មីៗនេះផងដែរ។
ក្នុងឱកាសនេះដែរ លោកប្រធានស្ថានតំណាង និងគណៈប្រតិភូ បានសម្ដែងមនោសញ្ចេតនាអបអរសាទរ និងគោរពជូនពរបវរមហាប្រសើរចំពោះ លោក ស សុខា ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយប្រធានស្ថានតំណាងរូបនេះ សម្ដែងការជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងបន្ថែមទៀត។
ជាមួយគ្នានោះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជូនពរ លោក ឡេ វ៉ាន់ហ្វឿង និងសហការី ប្រកបដោយសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច សម្រាប់អាណត្តិជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕