ភ្នំពេញ៖ ក្រោយមានការផ្ទុះឡើងនូវការតវា នានា តាមបណ្តាញសង្គម ពាក់ព័ន្រឿងរដ្ឋាភិបាល ទើបឡើងថ្មី ដំឡើងពន្ធ នោះ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបាន ឱ្យត្រួតពិនិត្យបន្ទាន់ ចំពោះករណីនេះ ។
តាមរយៈសារសម្លេងបែកធ្លាយតាមបណ្តាញសង្គមនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ សម្តេច ហ៊ុន សែនថ្លែងថា «បញ្ហាពន្ធដារ សុំនៅក្នុងគ្រុប សូមជួយមើល ហេតុអ្វីបញ្ហាពន្ធដារបានជាផ្ទុះ យើងដូចជាមិនទាន់បានធ្វើអីទេ ប៉ុន្តែបែជាយើងនិយាយច្រើន ឥឡូវបញ្ហាទៅជា វាផ្ទុះ ហើយកើតឡើងនៅក្រោយពេលបោះឆ្នោតហើយ បង្ខំ .. បង្កើនពន្ធដារ ឯណា ឯណោះទៅវិញ ? យើងប្រញាប់និយាយពេកទេដឹង សុំពិនិត្យឡើងវិញ»។
សម្តេចបន្ថែមថា៖ «បញ្ហាខ្លះ ក្តាប់ពេលវេលាឱ្យជាប់ បើមិនក្តាប់ពេលវេលាឱ្យជាប់ ដោយចេះតែ វៃលុក ដោយគ្មានមើលព្រៃទាំងមូល ហើយមើលព្រៃតែមួយដើមៗ វាខុស ខ្ញុំសូមជួយតម្រង់ទិសបន្តិចក្នុងរាជរដ្ឋាភិបាល ។ ការលើកឡើងពេលខ្លះ វាមិនទាន់ដល់ពេល។ ពេលវេលាមិនទាន់ដលបានមួយ ខែ វាផ្ទុះរឿងមក ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ច វាធ្លាក់.. ក្នុងពេលដែលប្រទេសជិតខាង មានវិធាការដូចជាកាត់បន្ថយបំណុល .. មិនយកបំណុល ឯយើងវិញទៅជារឹបអូស បើមិនទាន់ដល់ពេលទេ យើងកុំទាល់អាល់និយាយសុំពិនិត្យឡើងវិញភ្លាម»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានករណីផ្សព្វផ្សាយ និងផ្ញុះឡើងថា រដ្ឋាភិបាលថ្មីបានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធនោះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញមកបញ្ជាក់ថា គឺពុំមែនជាការពិតនោះទេ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បាននិងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌ ក្នុងការសម្រួលការអនុវត្តពន្ធលើចំណេញមូលធន ក៏ដូចជា រយៈពេលកំណត់ សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល៕