បុគ្គលដែលបានក្លែ.ងប.ន្លំ ជាលោក ឈឿន សុចិត្ត ទៅបង្កើត Account Telegram ស្នើសុំខ្ចីលុយ លោក គង់ សោភ័ណ្ឌ ត្រូវបានចាប់ខ្លួន

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឱ្យដឹងថា បុគ្គលដែលបានក្លែ.ងប.ន្លំ ឈ្មោះ និងយករូបលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែ.ងក្លា.យ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុ..យ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួចមក។

ក្រោមការបញ្ជាដឹកនាំពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋានគរបាលខេត្តកណ្តាល ដឹកនាំដោយលោក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រ..ហ្មទ..ណ្ឌ បានស្រា.វជ្រា.វឃា..ត់ខ្លួនបុគ្គលក្លែ..ងប..ន្លំខាងលើបានហើយ ដែលមានឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិ..នពិ..តប្រា..កដ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងបញ្ជាក់ថា «សូមជម្រាបជូនសាធារណៈជន ឲ្យបានជ្រាបថា ជនសង្ស័យដែលបានបង្កើត Acc Telegrame ថ្មី យករូបខ្ញុំទៅដាក់ ដើម្បីឆាតខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានហើយ ហើយជនសង្ស័យបានសារភាពពីអំពើរបស់ខ្លួន »៕