ក្រុមហ៊ុន LG របស់កូរ៉េ បង្ហាញពីបំណងនាំយកគម្រោងទីក្រុងឆ្លាតវៃមកកម្ពុជា

កូរ៉េ៖ ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសកូរ៉េ បានបង្ហាញពីបំណងក្នុងការនាំយក គម្រោង LG CNS Smart City Business and Solutions មកកាន់ប្រទេសកម្ពុជា។

ការបង្ហាញពីបំណងនេះ ធ្វើឡើង នៅពេល លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ ទទួលជួបជាមួយលោក SEO តំណាងក្រុមហ៊ុន LG នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីស្វែងយល់ពីឱកាសក្នុងការនាំយកគម្រោងទីក្រុងឆ្លាតវៃទៅកម្ពុជា។

ក្នុងនោះដែរ លោកស្រី ជ្រឹង បុទុមរង្សីបានបង្ហាញពីសក្ដានុពលរបស់ប្រទេសកម្ពុជាជាច្រើន និងជំរុញលោក SEO និងដៃគូ ឱ្យធ្វើទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតបលោក SEO នឺងធ្វើដំណើរទៅប្រទេសកម្ពុជា នៅក្នុងខែតុលាខាងមុខនេះ ហើយនឹងនាំថ្នាក់ដឹកនាំក្រុមហ៊ុន LG មួយចំនួនដើម្បីសិក្សាអំពីសក្ដានុពល និងស្វែងយល់បន្ថែម ពីទីផ្សារនៅកម្ពុជា៕