កណ្ដាល៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំ ដល់សមាជិករាជរដ្ឋាភិបាលទាំងអស់មិនចាំបាច់ហែហមលោកច្រើនពេកនោះទេ ដោយទុកពេលលដែលមានកិច្ចការ ប្រជុំផ្ទាល់នៅក្រសួងរបស់ខ្លួន និងគ្រាន់តែចាត់តំណាងមកក៏បានដែរ ដើម្បីក្តាប់របាយការណ៍ និងអនុសាសន៍ ណែនាំរបស់រាជរដ្ឋាភិបាល។
ការណែនាំរបស់ លោកបណ្ឌិត ហ៊ុន មាណែតបានធ្វើឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា។
លោកបានបញ្ជាក់ថា រដ្ឋមន្រ្តីនៅតាមក្រសួងខ្លះបានលើកពេលកិច្ចប្រជុំផ្ទាល់ របស់ក្រសួងខ្លួន ដើម្បីមកហែហមរូបលោក ពេលចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនកម្មករ-កម្មការិនីនាពេលនេះ ដូច្នេះលោកសូមណែនាំថា ដូចមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងទេគប្បីប្រជុំដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើង ជាពិសេសគឺបញ្ហារបស់បងប្អូនប្រជាពលរដ្ឋតែម្តង៕