បង្រ្កាបករណីចោរកម្មកាច់កម៉ូតូនៅក្រុងបាវិត

ស្វាយរៀង: ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៥ៈ៣០នាទី មានជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិវៀតណាមកំពុងជិះម៉ូតូឈប់ចុះឈប់ឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ គួរអោយសង្ស័យ។

ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក៏ចេញល្បាតតាមរកមុខសញ្ញាខាងលើ លុះទៅដល់ចំណុចខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក៏ប្រទះឃើញ មុខសញ្ញាដែលមានភិនភាគខាងលើ កំពុងជិះម៉ូតូភ្លាមនោះជន សង្ស័យបានបិទភ្លើងម៉ូតូហើយជិះគេចខ្លួន តែត្រូវសមត្ថកិច្ចយើង ដេញតាម និងឃាត់ខ្លួនបានជនសង្ស័យទាំងចំនួន០២នាក់នោះ គឺ:១-ឈ្មោះ ដង ហ្គ័ងបោវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធនទាន ឃុំដឹកធន ស្រុកហុងលេចខេត្តហាទិញ ប្រទេសវៀតណាម និង២-ឈ្មោះ ង្វៀង ហ្វាងវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិកឹងយួក ឃុំកឹងយួក ស្រុកកឹងយួក ខេត្តឡុងអាង ប្រទេសវៀតណាម ព្រមទាំងឆែកឆេរលើដងខ្លួនជនសង្ស័យឃើញមានសម្ភារ: សម្រាប់កាច់សោរកម៉ូតូដូចជា៖ ដែកឆាបសម្រាប់កាច់សោរកម៉ូតូ ចំនួន២ដើម សោរខ្សៀ ចំនួន២ដើម ទុល្វីស ចំនួន២ដើម ញញួរ ១ សោរ៦ ជ្រុង ចំនួន២ដើម និងសោរលេខ១០ មួយ និងនាំខ្លួន មកប៉ុស្តិ៍ សាកសួរ។

នៅចំពោះសមត្ថកិច្ចជនសង្ស័យឈ្មោះង្វៀង ហ្វាងវៀត បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូដែលខ្លួនលួចបាន នៅព្រៃនគរ ប្រទេសវៀតណាមកាលពីអំឡុងឆ្នាំ២០២២ ហើយបានដាក់សម្ភារ:សម្រាប់កាច់សោរកម៉ូតូ ខាងលើ (គោលបំណងពេលលេងល្បែងចាញ់លួចម៉ូតូនៅកម្ពុជា)ចូលមកប្រទេសកម្ពុជា។

លុះដល់ម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណៈពេល ខ្លួននិងឈ្មោះដង ហ្គ័ងបោវ កំពុងជិះម៉ូតូ ស្វែងរកលួចម៉ូតូ ស្រាប់តែសមត្ថកិច្ចនគរបាល ឃាត់ខ្លួនតែម្ដង ។ដោយឡែក ជនសង្ស័យ ឈ្មោះដង ហ្គ័ងបោវ បានឆ្លើយដោះសារថា ឈ្មោះង្វៀង ហ្វាងវៀត ជាអ្នកបញ្ជា អោយខ្លួនលួចម៉ូតូណាដែលទុកប្រហែស។

បន្ទាប់មក ដោយមានការផ្សព្វផ្សាយ ពីសមត្ថកិច្ចយើង ដល់ប្រជាពលរដ្ឋណាធ្លាប់បាត់ម៉ូតូ ភ្លាមនោះ ក៏មានជនរងគ្រោះម្នាក់ឈ្មោះស៊ុន សុភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ចប្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល របស់ឈ្មោះ ភួងសុភា ភេទប្រុស ស្ថិតនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានមកចង្អុលបង្ហាញថា ជនសង្ស័យម្នាក់ឈ្មោះ ដង ហ្គ័ងបោវ ពិតជាមានភិនភាគ ដូចជនសង្ស័យនៅក្នុងកាមេរ៉ា សុវត្ថិភាព ធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ខ្លួន តែមិនបានសម្រេចកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៣ ទៀបភ្លឺ ប្រាកដមែន ប៉ុន្តែមិនបានសម្រេចនោះទេ។

បន្ទាប់ពីទទួលបានចម្លើយសារភាព និងការបំភ្លឺដើមដើមបណ្ដឹង រួមទាំងវត្ថុតាងរួចមក សមត្ថកិច្ចយើងបានសុំយោបល់ពីឯកឧត្តម ព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងបានក៏សាងឯកសារសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕