បាត់ដំបង៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងនិង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ បានធ្វេីការឃាត់ខ្លួនជន សង្ស័យចំនួន០២ក្រុម មានគ្នា០៩នាក់ ទាក់ទងនឹងករណីហិ-ង្សា-ដោ-យ-ចេ-តនា-មានស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅចំណុចក្រុមទី១០ស្ថិត ក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣វេលាម៉ោង២១និង៣០នាទី។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២៤ ខែសីហានេះ។
បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមទី១ មានគ្នាចំនួន០៥នាក់៖ និងក្រុមទី០២ មានគ្នាចំនួន០៥នាក់។ ក្រោយ ពីបានធ្វើការសាកសួរជនសង្ស័យទាំង០២ក្រុម ដែលមានគ្នា បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាព វា-យគ្នា និងដេ-ញ-កា-ប់គ្នាទៅវិញទៅមក ពិតប្រាកដ ម៉ែន ពីព្រោះមុនកើតហេតុក្រុមទាំង ០២នេះ បានផឹកស៊ី នៅទំនប់ពហុបំ ណងសេកសក ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងរួចឌឺដងដាក់គ្នាដោយពាក្យសំដីអសុរសផងទេីបឈានដល់ករណីនេះ។
បន្ទាប់មកសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ កាំ-បិ-តកែឆ្នៃ ០២ដើម ,ចប-ជីក ចំនួន០១ដើម, កាំ-បិ-ត ០៣ដើម ។
បច្ចុប្បន្នជនសង្ស័យទាំងនេះត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ អនុវត្តតាមនីតិវិធី ច្បាប់៕
(រូបភាពនគរបាលស្រុករតនមណ្ឌល) By kosal!