គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧

ភ្នំពេញ: កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រារព្ធបើកក្រោម អធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៣ បានពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖
១. ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

២-ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា«ក្រសួងអធិការកិច្ច»។

៣- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”។

៤- ការណែនាំរបស់នាយករដ្ឋមន្ត្រីអំពីរបៀបរបបការងារនិងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។

៥- បញ្ហាផ្សេងៗ