អាជ្ញាធរជាតិអប្សរាប្រកាស ផ្អាកចរាចរយានជំនិះគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅកំណាត់ ផ្លូវកូម៉ៃ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាប្រកាស ផ្អាកចរាចរយានជំនិះគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅកំណាត់ផ្លូវចាប់ពីចំណុចផ្លូវ បំបែកវិថីព្រះនរោត្ដមសីហមុនី (ផ្លូវកូម៉ៃ) រហូតដល់កងកសិន្ទុ ប្រាសាទអង្គរវត្តទិសនិរតី។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២២ ខែសីហា ឱ្យដឹងថា ក្នុងគោលបំណងអនុវត្តគម្រោងលើកតម្លៃបារាយណ៍យសោធរ ស្តារប្រព័ន្ធធារាសាស្ត្របុរាណនា សម័យអង្គរ និងរៀបចំប្រព័ន្ធរំដោះទឹកជំនន់ប៉ែកខាងត្បូងប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងផ្អាកចរាចរ យានជំនិះគ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅកំណាត់ផ្លូវចាប់ពីចំណុចផ្លូវបំបែកវិថីព្រះនរោត្តមសីហមុនី (ផ្លូវ កូម៉ៃ) រហូតដល់កែងកសិន្ធុប្រាសាទអង្គរវត្តទិសនិរតី ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ចប់ការងារជាស្ថាពរ អំឡុងពេលអនុវត្តគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះ ភ្ញៀវទេសចរជាតិ- អន្តរជាតិ និងប្រជាពលរដ្ឋអាចចរាចរលើផ្លូវជុំវិញនោះបានជាធម្មតា៕