បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាអ្នកឃ្វាលគោ បានប្រទះឃើញសាកសពស្លាប់អណ្តែតទឹកប្រឡាយ ចម្ងាយ៥០០ម៉ែត្រ នៅវេលាម៉ោងប្រមាណជាង៩ព្រឹក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវចូលវត្តអញ្ចេញ ស្ថិតនៅភូមិអញ្ចេញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យបានលើកឡើងថា យោងតាមពាក្យសម្តីរបស់គ្រួសារនៃសពបានអោយដឹងថា សពជាប្តីមានឈ្មោះ ហាន ធារ៉ា អាយុ៤១ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ មុខរបរគ្មាន។
លោក បន្តថា ប្ដីរបស់គាត់.តែងតែដើរផឹកស្រាស.ស្រាថ្នាំ.ជាប្រចាំថ្ងៃ។នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣.គាត់បានទៅយកសត្វឪម៉ាល់នៅក្បែរផ្ទះ ហើយសត្វឪម៉ាល់បានទិចប្រហែល១៣មេរួចមានជំងឺ ក៏មកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែលម៉ោង៨ យប់ប្តីបានចេញពីមន្ទីរពេទ្យបាត់ ទើបប្រពន្ធ និង គ្រូពេទ្យ បាននាំគ្នាដើរកតែពុំឃើញ។
លោកបន្ថែមថា លុះមកដល់វេលាម៉ោង៩ព្រឹក មានបងប្អូនប្រជាពលរដ្ឋឃ្វាលគោបានប្រទះឃើញសាកសពស្លាប់អណ្តែតទឹកប្រឡាយ នៅចំណុចផ្លូវចូលវត្តអញ្ចេញ ស្ថិតនៅភូមិអញ្ចេញ ឃុំសំរោង ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោក ស្នងការរងខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញធ្វើកុសលវិច្ច័យ បានបញ្ជាក់ថា សពនេះរងគ្រោះថ្នាក់ស្លាប់ដោយខ្លួនឯង ដោយដើរដួលបែកចង្ការហូរខ្សស់ឈាម បណ្តារអោយងងឹតមុខធ្លាក់ចូលទឹកប្រឡាយ ហើយករណីនេះមិនមែនជារឿងឃាតកម្មនោះទេ៕