ករណីបា.ញ់សម្លា.ប់ ២នាក់ ប្ដីប្រពន្ធ នៅស្រុកខ្សាច់កណ្តាល សមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យ៣នាក់

កណ្ដាល៖ ករណីបាញ់សម្លាប់ ២នាក់ប្ដីប្រពន្ធនៅចំណុចក្រោមផ្ទះជនរងគ្រោះស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខបានបើកការវាយប្រហារដោយអាវុធវែង បាញ់ចំនួន៩គ្រាប់នាវេលាទាបភ្លឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យពាក់ព័ន្ធចំនួន៣នាក់។

តាមរបាយការណ៍របានគរបាល ជនរងគ្រោះ០២នាក់ ទី១១. ឈ្មោះ ម៉ុច ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិ មុខរបរចិញ្ចឹមសត្វទា និងលក់ចំណីសត្វ មានទីលំនៅភូមិឃុំកើតហេតុ(ស្លាប់នៅកន្លែងកើតហេតុ) ជាប្តី និងទី២. ឈ្មោះ គល់ ហ៊ាន់ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធស្លាប់នៅកន្លែងកើតហេតុ)។វត្ថុតាងចាប់យកបានរួមមាន៖ សំបកគ្រាប់កាំភ្លើងចំនួន០៩គ្រាប់ និងក្បាលគ្រាប់កាំភ្លើងចំនួន០៣គ្រាប់ ។ជនសង្ស័យចំនួន៣នាក់ (មិនស្គាល់អត្តសញ្ញាណ) ១នាក់ស្លៀកពាក់អាវយឺតដៃខ្លី ពណ៌ ប៉ារ៉ា ពាក់មួកស៊ីវិល(ឆាង)។

របាយការណ៍ដដែលបញ្ជាក់ដំណើររឿងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០យប់ ជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ បាននាំចូលទៅសំរាន្តនៅលើគ្រែក្រោមផ្ទះរបស់ខ្លួនដូចសព្វដងចំណែកឯឈ្មោះ ស៊ាន់ សេងហ័ង ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាកម្មករដើរប្រមូលពងទាក៏ដេកនៅលើគ្រែមួយទៀតក្បែរគ្រែជនរងគ្រោះចំហៀងខាងលិច។

ចំណែកឯកូនរបស់ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាច ភេទប្រុស បានដេកនៅក្នុងបន្ទប់ជាមួយប្រពន្ធបន្ទប់ក្បែរគ្រែជនរងគ្រោះចំហៀងខាងជើង និងកូនប្រុសរបស់ជនរងគ្រោះម្នាក់ទៀតឈ្មោះ ម៉ៅ ឧត្តម បានដេកនៅលើផ្ទះជាមួយប្រពន្ធ។

លុះដល់វេលាម៉ោង ៣:២០ទាបភ្លឺស្រាប់តែមានជនសង្ស័យ៣នាក់ មិនស្គាល់អត្តសញ្ញាណបានចូលមកបាញ់ជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

ករណីខាងលើនេះកម្លាំងសមត្ថកិច្ចខេត្ត ស្រុក និងប៉ុស្តិ៍នគរបាលកំពុងចុះពិនិត្យ និងស្រាវជ្រាវស្វែងរកជនសង្ស័យមកអនុវត្តន៍តាមនីតិវិធី៕